
ខេត្តស្ទឹងត្រែង៖ ក្រុមគ្រូពេទ្យឯកទេសពីមន្ទីរពេទ្យកុមារជាតិ សហការជាមួយសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានចាប់ផ្ដើមយុទ្ធនាការពិនិត្យ ព្យាបាល និងវះកាត់ជំងឺធំៗចំនួន៧ប្រភេទដោយឥតគិតថ្លៃរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០២៥។

ប្រភេទជំងឺដែលត្រូវពិនិត្យព្យាបាល និងវះកាត់ដោយឥតគិតថ្លៃ រួមមាន៖ ក្លនលូន ឆែបមាត់ និងឆែបក្រអូម ប្រដាប់ភេទខុសប្រក្រតី ដុំពក ពិការអវយវៈពីកំណើត ជំងឺត្រចៀក ច្រមុះ បំពង់ក និងអត់មានរន្ធគូទ។

សកម្មភាពមនុស្សធម៌នេះទទួលបានការគាំទ្រ និងសហការយ៉ាងពេញទំហឹងពីរដ្ឋបាលខេត្តស្ទឹងត្រែង មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត មន្ទីរពេទ្យខេត្តស្ទឹងត្រែង និងស.ស.យ.ក. ខេត្តស្ទឹងត្រែង។

យុទ្ធនាការនេះជួយដល់ប្រជាពលរដ្ឋ និងកុមារក្នុងខេត្តស្ទឹងត្រែងដែលមានការខ្វះខាតថវិកាក្នុងការព្យាបាលជំងឺធំៗ ដោយផ្ដល់សេវាថ្នាំ និងការព្យាបាលដោយឥតគិតថ្លៃ។
