ទីក្រុងម៉ាណដាលូយ៉ុងហ្វីលីពីន ទៅសិក្សាគំរូកាត់ខ្សែកាប្លក្រោមដីពីភ្នំពេញ

ទីក្រុងម៉ាណដាលូយ៉ុងហ្វីលីពីន ទៅសិក្សាគំរូកាត់ខ្សែកាប្លក្រោមដីពីភ្នំពេញ

ភ្នំពេញ៖ ទីក្រុងម៉ាណដាលូយ៉ុង នៃសាធារណរដ្ឋហ្វីលីពីន បានមកសិក្សារៀនសូត្រតាមទីក្រុងភ្នំពេញលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសណ្ដាប់ធ្នាប់សាធារណៈបានល្អ ជាពិសេសការកាត់ខ្សែកាប្លអុបទិក ខ្សែអ៊ីនធើណេតពីលើអាកាសទៅដាក់ក្រោមដី។

ការជួបពិភាក្សា

នេះជាការលើកឡើងរបស់លោកស្រី ខា មេលីតា មែនឈី អាហ្គីឡា អាបាឡូស អភិបាលក្រុងម៉ាណដាលូយ៉ុងនៃសាធារណរដ្ឋហ្វ៊ីលីពីន ក្នុងឱកាសជួបជាមួយឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។

អភិបាលទាំងពីរ

លោកស្រីបានបញ្ជាក់ថា៖ “ទីក្រុងម៉ាណដាលូយ៉ុងជាទីក្រុងតូច តែជាទីក្រុងដែលបានជាប់ចំណាត់ថ្នាក់លេខ២ នៅប្រទេសហ្វីលីពីន មានទំហំត្រឹមតែ២២,២៤ គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅអចិន្ត្រៃយ៏ត្រឹមតែ៤៥ម៉ឺននាក់ប៉ុណ្ណោះ។ ប៉ុន្តែទីក្រុងមួយនេះ មានប្រជាពលរដ្ឋចេញចូលរកស៊ីរហូតទៅដល់២លាន៣សែននាក់ ដែលចំនួននេះប្រហាក់ប្រហែលនិងរាជធានីភ្នំពេញដែរ។”

ការពិភាក្សា

លោកស្រីបន្តថា៖ “គំរូដ៏ល្អរបស់រាជធានីភ្នំពេញដែលកាត់ខ្សែកាប៌ដាក់ទៅក្រោមដី វាមិនត្រឹមតែលើកសោភ័ណភាពរាជធានីភ្នំពេញ ប៉ុណ្ណោះទេ ប៉ុន្តែវាបានកាត់បន្ថយនូវគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ថែមទៀតផង។”

កិច្ចប្រជុំ

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ “ទីក្រុងភ្នំពេញជាទីក្រុងដែលមានប្រវត្តិដ៏សែនជូរចត់ នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ ប៉ុន្តែក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានធ្វើឱ្យប្រទេសមួយនេះមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ។”

លោកបានបន្តថា គម្រោងកាត់ខ្សែកាប្លខ្សែអុបទិក ខ្សែអ៊ីនធើណេតពីលើអាកាសទៅដាក់ក្រោមដីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តគម្រោងកាលពីឆ្នាំ២០១៥ និងគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៧ ប៉ុន្តែដោយការរំខានដោយជំងឺកូវិត covid-19 គម្រោងនេះអាចបញ្ចប់នៅក្នុងឆ្នាំ២០២៩វិញ។

administrator

Related Articles