ប្រធានហ៊្សីចីនពីង បង្ហាញការកាន់ទុក្ខចំពោះជនរងគ្រោះឆេះអគារ និងបញ្ជាឱ្យពន្លត់អគ្គិភ័យឱ្យអស់ពីលទ្ធភាព

ប្រធានហ៊្សីចីនពីង បង្ហាញការកាន់ទុក្ខចំពោះជនរងគ្រោះឆេះអគារ និងបញ្ជាឱ្យពន្លត់អគ្គិភ័យឱ្យអស់ពីលទ្ធភាព

ហុងកុង – កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា បានកើតមានគ្រោះអគ្គិភ័យយ៉ាងធ្ងន់ធ្ងរនៅតំបន់តៃផូ ក្រុងហុងកុង ដែលបានបណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់។

គ្រោះអគ្គិភ័យនៅតំបន់តៃផូ

លោក ហ៊្សី ចីនពីង ប្រធានាធិបតីចិន បានធ្វើការយកចិត្តទុកដាក់ខ្ពស់ចំពោះឧបទ្ទវហេតុនេះ និងបានផ្តល់ការណែនាំឱ្យអ្នកទទួលខុសត្រូវនៃការិយាល័យទំនាក់ទំនងរដ្ឋាភិបាលមជ្ឈិមប្រចាំហុងកុង ឱ្យចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះស្លាប់ និងភ្នាក់ងារពន្លត់អគ្គិភ័យដែលបានពលីជីវិត។

ការជួយសង្គ្រោះពីគ្រោះអគ្គិភ័យ

លោកបានបញ្ជាឱ្យការិយាល័យមជ្ឈិមបក្សប្រចាំហុងកុងនិងម៉ាកាវ និងការិយាល័យទំនាក់ទំនងរដ្ឋាភិបាលមជ្ឈិមប្រចាំហុងកុងផ្តល់ការគាំទ្រដល់រដ្ឋបាលតំបន់រដ្ឋបាលពិសេសហុងកុង ខិតខំពន្លត់អគ្គិភ័យឱ្យអស់ពីលទ្ធភាព និងធ្វើការងាររុករក ជួយសង្គ្រោះ ព្យាបាលអ្នករងរបួស និងផ្តល់ទីន្លែងស្នាក់នៅជូនអ្នករងគ្រោះ។

ការព្យាបាលអ្នករងរបួស

ស្ថាប័ន និងតំបន់ពាក់ព័ន្ធត្រូវផ្តល់ជំនួយឧបត្ថម្ភដ៏ចាំបាច់ ខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការខាតបង់ដែលបណ្តាលមកពីគ្រោះអគ្គិភ័យឱ្យបានជាអប្បបរមា។

administrator

Related Articles