
ជប៉ុន៖ រញ្ជួយដីកម្រិត ៥.៨ រ៉ិចទ័រ បានកើតឡើងនៅភាគនិរតីនៃប្រទេសជប៉ុន កាលពីយប់ថ្ងៃទី២៥ ខែវិច្ឆិកា នេះបើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។
តំបន់ដែលទទួលរងផលប៉ះពាល់រួមមានខេត្ត Kumamoto និងខេត្ត Oita ដែលស្ថិតនៅភាគនិរតីនៃប្រទេសជប៉ុន។ ទោះបីជារញ្ជួយដីនេះមិនបានបណ្តាលឱ្យមានរលកយក្សស៊ូណាមីកើតឡើងក៏ដោយ ក៏អាជ្ញាធរជប៉ុនបានជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់។

យោងតាមការព្យាករណ៍ រញ្ជួយដីកម្រិតដូចគ្នាឬធ្ងន់ធ្ងរជាងនេះអាចនឹងបន្តកើតមាននៅក្នុងទីតាំងដដែលជាថ្មីម្តងទៀតនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ក្នុងព្រឹត្តិការណ៍នេះ មានស្រ្តីម្នាក់បានរងរបួស និងមានផ្ទះមួយចំនួនបានរងនូវការខូចខាត។
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
