យុវជន៤នាក់កាប់ច្រលំគ្នាឯង បណ្តាលអោយ១នាក់ដាច់ក្បាលស្លាប់ និង១នាក់ទៀតរបួសធ្ងន់នៅកៀនស្វាយ

យុវជន៤នាក់កាប់ច្រលំគ្នាឯង បណ្តាលអោយ១នាក់ដាច់ក្បាលស្លាប់ និង១នាក់ទៀតរបួសធ្ងន់នៅកៀនស្វាយ

ភ្នំពេញ៖ ករណីឃាតកម្មដ៏សាហាវមួយបានកើតឡើងនៅពេលយប់ថ្ងៃទី២៧វិច្ឆិកា នៅតាមផ្លូវជាតិលេខ១ ភូមិព្រែកត្រែង ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលយុវជន៤នាក់បានកាប់ច្រលំគ្នាឯង បណ្ដាលឱ្យម្នាក់ដាច់ក្បាលស្លាប់ និងម្នាក់ទៀតរបួសធ្ងន់។

កន្លែងកើតហេតុ

តាមការបញ្ជាក់ពីសមត្ថកិច្ច ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២:៤០យប់ នៅពេលកម្លាំងនគរបាលកំពុងធ្វើការល្បាតពួនស្ទាក់។ នៅពេលទៅដល់កន្លែងកើតហេតុ សមត្ថកិច្ចបានឃើញយុវជន៤នាក់កំពុងស្រែកយំ និងភ័យស្លន់ស្លោរ ខណៈមានសាកសពយុវជនម្នាក់ដាច់ក្បាល និងយុវជនម្នាក់ទៀតរបួសធ្ងន់។

កន្លែងកើតហេតុ

ឪពុករបស់ជនរងគ្រោះបានប្រាប់ថា មុនកើតហេតុកូនរបស់គាត់បានសុំចេញទៅលេងបាល់ជាមួយមិត្តភក្ដិ ហើយបន្តទៅកម្មវិធីនៅផ្ទះឪពុកធម៍។ នៅវេលាម៉ោង១២យប់ គាត់បានទទួលការទូរស័ព្ទពីសមត្ថកិច្ចថា កូនរបស់គាត់ត្រូវបានគេកាប់ដាច់ក្បាលស្លាប់។

កន្លែងកើតហេតុ

សមត្ថកិច្ចបានឃាត់ជនសង្ស័យទាំង៤នាក់ ហើយនៅពេលសួរនាំ ជនសង្ស័យបានបញ្ជាក់ថា “គឺកាប់ច្រលំគ្នាឯង”។ បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់កំពុងត្រូវបានឃាត់សួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសំរោងធំ ដើម្បីបន្តនីតិវិធី។

កន្លែងកើតហេតុ

administrator

Related Articles