អគ្គិភ័យហុងកុងបណ្តាលអ្នកស្លាប់ដល់៩៤នាក់ ប៉ូលិសចាប់ខ្លួនបុរស៣នាក់

អគ្គិភ័យហុងកុងបណ្តាលអ្នកស្លាប់ដល់៩៤នាក់ ប៉ូលិសចាប់ខ្លួនបុរស៣នាក់

អគ្គិភ័យហុងកុង

ហុងកុង – អាជ្ញាធរហុងកុងបញ្ជាក់ថា ចំនួនមនុស្សស្លាប់ក្នុងសោកនាដកម្មអគ្គិភ័យដ៏រន្ធត់នៅប្លុកអាផាតមិន Wang Fuk Court បានកើនដល់៩៤នាក់ គិតត្រឹមថ្ងៃសុក្រទី២៨ខែវិច្ឆិកាឆ្នាំ២០២៥។

តាមការផ្សាយរបស់ Reuters អគ្គិភ័យនេះក៏បណ្តាលឲ្យមនុស្សច្រើននាក់ទៀតរងរបួសធ្ងន់ ហើយជិត៣០០នាក់កំពុងបាត់ខ្លួន ខណៈក្រុមសង្គ្រោះព្រមានថា តួលេខមនុស្សស្លាប់នឹងបន្តកើនឡើង។

ការសង្គ្រោះអគ្គិភ័យ

ប៉ូលិសបានចាប់ខ្លួនបុរសបីនាក់មកពីក្រុមហ៊ុនសំណង់រួចទៅហើយ ដោយជាប់សង្ស័យពីបទមនុស្សឃាតដោយអចេតនា។ ក្រុមហ៊ុន Prestige Construction and Engineering Company Limited ដែលជាក្រុមហ៊ុនម៉ៅការចុះបញ្ជីសម្រាប់អគារនេះ មិនបានឆ្លើយតបនឹងការហៅទូរស័ព្ទជាច្រើនលើកដើម្បីសុំការអត្ថាធិប្បាយនោះទេ។

អគ្គិភ័យបានឆេះរាលដាលក្នុងល្បឿនលឿនមិនធម្មតា ដោយសារតែសម្ភារសំណង់ដែលងាយឆេះ និងរន្ទាឫស្សីដែលដាក់ជាប់អគារទាំងនោះសម្រាប់ការជួសជុល។ តំបន់ Wang Fuk Court ជាប្លុកមានអាផាតមិនប្រហែល២០០០ មានមនុស្សស្នាក់នៅជិត៤៨០០នាក់ ភាគច្រើនជាចាស់ៗអាយុ៦៥ឆ្នាំឡើង។

administrator

Related Articles