សោកនាដកម្មអគ្គិភ័យហុងកុង សម្លាប់មនុស្ស៤៤នាក់ និងបាត់ខ្លួន២៧៩នាក់

សោកនាដកម្មអគ្គិភ័យហុងកុង សម្លាប់មនុស្ស៤៤នាក់ និងបាត់ខ្លួន២៧៩នាក់

អគ្គិភ័យហុងកុង

គ្រោះអគ្គិភ័យយ៉ាងសាហាវបានឆាបឆេះប្លុកអាផាតមិននៅទីក្រុងហុងកុង ប្រទេសចិន បណ្តាលឱ្យមនុស្ស៤៤នាក់ស្លាប់ និង២៧៩នាក់បាត់ខ្លួន។

អគ្គិភ័យហុងកុង

តាមការផ្សាយរបស់ BBC សោកនាដកម្មនេះកើតឡើងកាលពីថ្ងៃពុធទី២៦ខែវិច្ឆិកាឆ្នាំ២០២៥ នៅតំបន់ Wang Fuk Court ដែលមានអគារខ្ពស់ៗចំនួន៨ស្ថិតនៅជិតៗគ្នា មានមនុស្សស្នាក់នៅជិត៤៨០០នាក់ ភាគច្រើនជាចាស់ៗ។

អគ្គិភ័យហុងកុង

ដោយសារតែភាពកាចសាហាវនៃអគ្គិភ័យ ហុងកុងបានបញ្ជូនអ្នកពន្លត់រហូតដល់ទៅ៨០០នាក់ ដើម្បីប្រយុទ្ធទប់ទល់ ស្របពេលអាជ្ញាធរអះអាងថា តួលេខមនុស្សស្លាប់នឹងកើនឡើងបន្ថែមទៀត។

ទន្ទឹមនោះដែរ មនុស្សជាង៩០០នាក់ ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព។ ចំពោះមូលហេតុនៃអគ្គិភ័យវិញ ដ្បិតថាភ្លាមៗមិនទាន់មានប្រភពណាបញ្ជាក់ច្បាស់ ប៉ុន្តែគេដឹងថា អគ្គិភ័យបានឆេះរាលដាលក្នុងល្បឿនលឿនមិនធម្មតា បណ្តាលមកពីសម្ភារសំណង់ដែលងាយឆេះ និងរន្ទាឫស្សី ដែលគ្របដណ្តប់លើអគារទាំងនោះសម្រាប់ការជួសជុល។

នាយកដ្ឋានពន្លត់អគ្គិភ័យក្រុងហុងកុង ក៏រកឃើញបន្ទះស្នោដែលត្រូវគេយកទៅបាំងបង្អួចនៅក្នុងអាផាតមិនមួយចំនួនផងដែរ៕

administrator

Related Articles