នាវាទេសចរណ៍យក្ស NORWEGIAN ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាំភ្ញៀវទេសចរជិត ២០០០ នាក់

នាវាទេសចរណ៍យក្ស NORWEGIAN ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាំភ្ញៀវទេសចរជិត ២០០០ នាក់

ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍បរទេសខ្នាតយក្សមួយគ្រឿង ឈ្មោះ NORWEGIAN សញ្ជាតិ Bahamar បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ៨:០០ នាទីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយសុវត្ថិភាព។

នាវាទេសចរណ៍ NORWEGIAN

នាវាទេសចរណ៍ខ្នាតយក្សនេះបាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍សរុបមានចំនួន ១៨៧៧ នាក់ ក្នុងនោះមានស្រីចំនួន ៩៩២ នាក់ មាន៥២សញ្ជាតិ និងមានក្រុមនាវិកចំនួន ៨៦៤ នាក់។ ភ្ញៀវទេសចរភាគច្រើនមកពីប្រទេសចិន (៨២៩ នាក់) កាណាដា (២៦១ នាក់) និងចក្រភពអង់គ្លេស (១៥៩ នាក់)។

នាវានេះមានបណ្តោយ ២៦៨.២៩ ម៉ែត្រ ទទឹង ៣២.៨០ ម៉ែត្រ និងជំរៅទឹក ៨.៤ ម៉ែត្រ។ ភ្ញៀវទេសចរបានចូលចតក្នុងគោលបំណងទស្សនាតំបន់កំសាន្តបែបវប្បធម៌ សាសនាប្រពៃណីនៃព្រះរាជាណាចក្រកម្ពុជា។ នាវាបានចាកចេញពីកំពង់ផែនៅម៉ោង ១៦:២៧ នាទី ធ្វើដំណើរទៅប្រទេសថៃ។

administrator

Related Articles