អគ្គិភ័យដ៏សាហាវនៅហុងកុង សម្លាប់មនុស្ស៥៥នាក់ ប៉ូលិសចាប់ខ្លួនជនសង្ស័យ៣នាក់

អគ្គិភ័យដ៏សាហាវនៅហុងកុង សម្លាប់មនុស្ស៥៥នាក់ ប៉ូលិសចាប់ខ្លួនជនសង្ស័យ៣នាក់

ទីក្រុងហុងកុង៖ សោកនាដកម្មអគ្គិភ័យដ៏សាហាវនៅបរិវេណលំនៅឋាន Wang Fuk Court ក្នុងតំបន់ Tai Po ទីក្រុងហុងកុង តួលេខមនុស្សស្លាប់បានហក់ឡើងដល់៥៥នាក់ហើយ និងមានអ្នកបាត់ខ្លួនប្រហែល២៨០នាក់ទៀត ខណៈមនុស្សយ៉ាងហោចណាស់ ៧១នាក់បានរងរបួស។

អគ្គិភ័យហុងកុង

យោងតាម Al Jazeera នៅថ្ងៃព្រហស្បតិ៍ទី២៧ខែវិច្ឆិកា ឆ្នាំ២០២៥ ប៉ូលិសបានចាប់ខ្លួននាយក ២នាក់ និងទីប្រឹក្សាវិស្វកម្មម្នាក់ពីក្រុមហ៊ុន Prestige Construction & Engineering Company សរុបចំនួន ៣នាក់ពីបទសម្លាប់មនុស្សដោយអចេតនា ក្រោមការចោទប្រកាន់ថាមាន«ការធ្វេសប្រហែសធ្ងន់ធ្ងរ» ក្នុងអំឡុងពេលការងារជួសជុល។

ការជួសជុលអគារ

អ្នកស៊ើបអង្កេតជឿថា សម្ភារៈដែលងាយឆេះខ្លាំង ហើយមិនអនុលោមតាមស្តង់ដារ បានបង្កឲ្យភ្លើងរាលដាលយ៉ាងលឿនឆ្លងកាត់រន្ទាឫស្សី និងសំណាញ់សំណង់ចំពេលមានខ្យល់បក់ខ្លាំង។

ផ្សែងក្រាស់

អគ្គិភ័យបានចាប់ផ្តើមនៅរសៀលថ្ងៃពុធ លើរន្ទាខាងក្រៅអគារមួយកម្ពស់៣២ជាន់ ហើយបានរាលដាលយ៉ាងលឿនទៅអគារ៧ ក្នុងចំណោមអគារ៨នៃបរិវេណលំនៅឋាននោះ។

ការជួយសង្គ្រោះ

ក្រុមអ្នកជួយសង្គ្រោះបានជម្លៀសមនុស្សប្រមាណ៩០០នាក់ ដោយមានមនុស្សចាស់ជាច្រើនក្នុងចំណោមអ្នករងគ្រោះ។ អ្នកនៅរស់រានមានជីវិតខ្លះបានរៀបរាប់ពីការព្យាយាមរត់គេចយ៉ាងភ័យស្លន់ស្លោតាមរយៈច្រករបៀងដែលពោរពេញដោយផ្សែង។

ក្រុមគ្រួសាររង់ចាំ

លោក John Lee មេដឹកនាំហុងកុង បានបញ្ជាឲ្យមានការត្រួតពិនិត្យសុវត្ថិភាពជាបន្ទាន់នៅគ្រប់បរិវេណលំនៅឋានដែលកំពុងជួសជុល។ ជាមួយគ្នានោះ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានសម្តែងការចូលរួមរំលែកទុក្ខ និងអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងទាំងអស់ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួស។

អគារដែលរងគ្រោះ

សូមជម្រាបជូនថា គ្រោះមហន្តរាយលើកនេះជាអគ្គិភ័យដ៏អាក្រក់បំផុតរបស់ហុងកុងចាប់តាំងពីហេតុការណ៍អគ្គិភ័យឆ្នាំ១៩៩៦ នៅកូវលូន (Kowloon) ដែលបានសម្លាប់មនុស្ស៤១នាក់។

ការត្រួតពិនិត្យ

អគារលំនៅឋាន

ស្ថានភាពបច្ចុប្បន្ន

administrator

Related Articles