ទឹកជំនន់ថៃប៉ះពាល់ឧស្សាហកម្មកៅស៊ូ ខាតបង់រាប់រយលានដុល្លារ

ទឹកជំនន់ថៃប៉ះពាល់ឧស្សាហកម្មកៅស៊ូ ខាតបង់រាប់រយលានដុល្លារ

អាជ្ញាធរកៅស៊ូថៃបានឱ្យដឹងថា ទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងត្បូងប្រទេសថៃ អាចកាត់បន្ថយផលិតកម្មកៅស៊ូរហូតដល់ ៩០០០០ តោន ដែលគិតជាតម្លៃប្រមាណ ១៤០ លានដុល្លារ។

ទឹកជំនន់ថៃ

ប្រធានអាជ្ញាធរកៅស៊ូថៃលោក Perk Lertwangpong បានឱ្យដឹងថា ទឹកជំនន់បានជន់លិចផ្ទៃដីដាំដុះកៅស៊ូចំនួន ៤,១ លានរ៉ៃ ដែលប៉ះពាល់ដល់កសិករជាង ១៦០០០០ នាក់។ ការផលិតកៅស៊ូប្រមាណ ៤០០០០ តោន ត្រូវបានបាត់បង់រួចហើយក្នុងខេត្តចំនួនប្រាំ ៩ នៅភាគខាងត្បូងថៃ។

នាយកគ្រប់គ្រងមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បានប៉ាន់ប្រមាណថា ផលប៉ះពាល់សេដ្ឋកិច្ចសរុបពីទឹកជំនន់ នឹងអាចមានរហូតដល់ ២៥ ប៊ីលានបាត។

administrator

Related Articles