ព្យុះកូតូឆ្លងកាត់ កម្ពុជាពុំមានភ្លៀងធ្លាក់ តែទទួលឥទ្ធិពល២០%

ព្យុះកូតូឆ្លងកាត់ កម្ពុជាពុំមានភ្លៀងធ្លាក់ តែទទួលឥទ្ធិពល២០%

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងថា ព្យុះទី២៧ឈ្មោះ “កូតូ” ដែលកើតចេញពីសម្ពាធទាបនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងសមុទ្រចិនខាងត្បូង កំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាននៅកម្ពុជា។

ព្យុះកូតូ

ក្រសួងបានបញ្ជាក់ថា កម្ពុជាទទួលរងឥទ្ធិពលកម្រិត២០% ពីព្យុះនេះ ចាប់ពីថ្ងៃទី២៦ ដល់ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ទោះបីជាមានឥទ្ធិពល ប៉ុន្តែប្រទេសកម្ពុជាទាំងមូលនឹងពុំមានភ្លៀងធ្លាក់ទេ។

ស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២៨ ដល់ទី៣០ ខែវិច្ឆិកា៖

១-តំបន់វាលទំនាប៖ សីតុណ្ហភាពពី២០°C ដល់៣០°C ខ្យល់បក់ពីទិសឦសាន និងបូពី ល្បឿន៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ ពុំមានភ្លៀងធ្លាក់។

អាកាសធាតុកម្ពុជា

២-តំបន់ខ្ពង់រាប៖ សីតុណ្ហភាពពី១៨°C ដល់២៨°C ខ្យល់បក់ពីទិសឦសាន និងឧត្តរ ល្បឿន៥ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ ពុំមានភ្លៀងធ្លាក់។

៣-តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពពី២០°C ដល់៣០°C ខ្យល់បក់ពីទិសឦសាន និងអាគ្នេយ៍ ល្បឿន៤ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ពុំមានភ្លៀងធ្លាក់។ រលកសមុទ្រមានកម្ពស់ពី០,៥០ម៉ែត្រ ដល់១,៥០ម៉ែត្រ។

សមុទ្រកម្ពុជា

ដោយ៖ តារា

administrator

Related Articles