អាជ្ញាធរដង្កោចាប់ខ្លួនជនសង្ស័យ២នាក់វាយប្លន់ម៉ូតូនារីអាយុ១៩ឆ្នាំ

អាជ្ញាធរដង្កោចាប់ខ្លួនជនសង្ស័យ២នាក់វាយប្លន់ម៉ូតូនារីអាយុ១៩ឆ្នាំ

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោបានចាប់ខ្លួនជនសង្ស័យ២នាក់ក្រោយពីពួកគេធ្វើសកម្មភាពវាយប្លន់ម៉ូតូពីនារីម្នាក់អាយុ១៩ឆ្នាំបានសម្រេច នៅយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

ជនសង្ស័យវាយប្លន់ម៉ូតូ

នគរបាលបានបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់គឺ អ៊ុង ធារ៉ា និង ផន បញ្ញា អាយុ១៩ឆ្នាំទាំងពីរ មកពីខេត្តកំពង់ស្ពឺ។ ពួកគេបានវាយប្លន់ម៉ូតូពីនារីរងគ្រោះ រីម គីមហៀក ដោយប្រើដំបងឈើនៅមុខផ្ទះសំណាក់សុខុម។

ម៉ូតូដែលត្រូវបានវាយប្លន់

ក្រោយពីកើតហេតុ កម្លាំងនគរបាលបានប្រដេញតាមរហូតដល់ចំណុចផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ទើបចាប់ខ្លួនបានទាំងពីរនាក់ និងដកហូតម៉ូតូជនរងគ្រោះមកវិញ។ នគរបាលបានដកហូតម៉ូតូពីរគ្រឿង រួមមានម៉ូតូហុងដាប៊ីតរបស់ជនរងគ្រោះ និងម៉ូតូហុងដាសេ១២៥របស់ជនសង្ស័យ។

កន្លែងកើតហេតុ

បច្ចុប្បន្ន ជនសង្ស័យទាំងពីរត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនិតិវិធីច្បាប់។

administrator

Related Articles