ចិនវិនិយោគទុនជាង១១ពាន់លានដុល្លារនៅកម្ពុជាក្នុងរយៈពេល៣ឆ្នាំ

ចិនវិនិយោគទុនជាង១១ពាន់លានដុល្លារនៅកម្ពុជាក្នុងរយៈពេល៣ឆ្នាំ

វិនិយោគទុនចិននៅកម្ពុជា

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា ចាប់ពីឆ្នាំ២០២៣ ដល់ខែតុលា ឆ្នាំ២០២៥ ទុនវិនិយោគចិនដែលបានមកវិនិយោគនៅកម្ពុជាមានតម្លៃសរុបជាង១១,៥០០លានដុល្លារ។

ស្ថិតិវិនិយោគទុន

តាមស្ថិតិដែលទទួលបាននៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បង្ហាញថា នៅក្នុងឆ្នាំ២០២៣ ទំហំវិនិយោគទុនចិននៅកម្ពុជាមានទំហំសរុប៣,២៥០លានដុល្លារ ស្មើនឹង៦៦% ហើយនៅក្នុងឆ្នាំ២០២៤ គឺឡើងដល់៣,៤២០លានដុល្លារ ស្មើនឹង៥០%។

ការវិនិយោគក្នុងប្រទេស

ប្រភពដដែលបានបន្តថា ហើយពីខែមករា ដល់ខែតុលា ឆ្នាំ២០២៥នេះ គឺឡើងដល់៤,៨៤០លានដុល្លារ ស្មើនឹង៥២%។ មកដល់ពេលនេះ ចិនគឺជាវិនិយោគិនបរទេសធំជាងគេសម្រាប់ទីផ្សារវិនិយោគនៅកម្ពុជា ខណៈដែលវិនិយោគិននៅក្នុងស្រុក គឺឈរលំដាប់ទី២។

administrator

Related Articles