រថយន្តរយ៉ែថយក្រោយចេញពី KTV ជ្រុលបុករុឺម៉ក និងផ្លែឈើខូចខាតយ៉ាងធំ

រថយន្តរយ៉ែថយក្រោយចេញពី KTV ជ្រុលបុករុឺម៉ក និងផ្លែឈើខូចខាតយ៉ាងធំ

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១០:៣០នាទី នៅចំណុចផ្សារនាគមាស ផ្លូវ២៣០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក បានកើតហេតុរថយន្តរយ៉ែថយក្រោយជ្រុលបុករុឺម៉ក និងផ្លែឈើខូចខាតយ៉ាងធំ។

រថយន្តរយ៉ែថយក្រោយ

តាមការរាយការណ៍ រថយន្តម៉ាក Ford ពណ៌ស លេខផ្លាក ភ្នំពេញ 2AT-8209 ដែលបើកបរដោយបុរសម្នាក់ រួមជាមួយនារីម្នាក់ទៀត បានបើករយ៉ែថយក្រោយចេញពី KTV យីហោ (ដាប់ប៊ែលយូ) យ៉ាងលឿន បណ្តាលឲ្យជ្រុលទៅបុករះម៉ូតូ រុឺម៉ក និងកង់បីឥណ្ឌា រួមទាំងផ្លែឈើរមួយចំនួនធំ។

កន្លែងកើតហេតុ

រថយន្តបង្កបានផ្ទប់ជាប់និងរបង រងការខូចខាតយ៉ាងដំណំ។ ម្ចាស់រថយន្តបានបើកទ្វាររត់ចូកក្នុង KTV វិញបាត់ស្រមោល។

រថយន្តខូចខាត

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញចរាចរណ៍ខណ្ឌទួលគោក បានចុះមកធ្វើការពិនិត្យ និងវាស់វែង យករថយន្តទៅរក្សាទុកជាបណ្ដោះអាសន្ន រង់ចាំភាគីទាំងសងខាងធ្វើការដោះស្រាយគ្នា។

សមត្ថកិច្ចធ្វើការពិនិត្យ

កន្លែងកើតហេតុ

រុឺម៉កខូចខាត

administrator

Related Articles