ចាប់បានហើយជនសង្ស័យកាប់យុវជនម្នាក់ស្លាប់ ម្នាក់ទៀតរបួសធ្ងន់នៅកណ្ដាល

ចាប់បានហើយជនសង្ស័យកាប់យុវជនម្នាក់ស្លាប់ ម្នាក់ទៀតរបួសធ្ងន់នៅកណ្ដាល

កន្លែងកើតហេតុ

ខេត្តកណ្ដាល៖ កម្លាំងប៉ូលិសបានចាប់ខ្លួនជនសង្ស័យដៃដល់ដែកាប់យុវជនម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវជាតិលេខ១។

ការចាប់ខ្លួន

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២២:៣០នាទី នៅចំណុចមុខជីផ្កាយ៥ ភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ។ កម្លាំងប៉ូលិសបានប្រទះឃើញសាកសពដេកស្លាប់នៅជាប់ផ្លូវ ហើយមានក្រុមក្មេងស្ទាវ៤នាក់នៅកន្លែងកើតហេតុ។

សាកសព

ជនសង្ស័យឈ្មោះ កល់ ដារ៉ុង អាយុ១៨ឆ្នាំ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ បានសារភាពថា ខ្លួនបានកាប់ជនរងគ្រោះ១កាំបិតផ្គាក់ បណ្ដាលឲ្យស្លាប់១នាក់ និងរបួស១នាក់ធ្ងន់។ ជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

សមត្ថកិច្ច

បច្ចុប្បន្ន កម្លាំងជំនាញកំពុងបន្តនីតិវិធីសាកសួរជនសង្ស័យ និងអ្នកពាក់ព័ន្ធទាំងអស់ដើម្បីស្វែងយល់ពីមូលហេតុនៃហេតុការណ៍នេះ។

administrator

Related Articles