ក្រុងប៉ៃលិន ទទួលបានគោរពជា “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ទី៩ នៅកម្ពុជា

ក្រុងប៉ៃលិន ទទួលបានគោរពជា “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ទី៩ នៅកម្ពុជា

ពិធីប្រកាសក្រុងប៉ៃលិនជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី

ខេត្តប៉ៃលិន បានទទួលការទទួលស្គាល់ជាផ្លូវការជា “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ទី៩ នៅកម្ពុជា ក្នុងពិធីដ៏អធិកអធមនាកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពិធីនេះមានការអញ្ជើញជាអធិបតីរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវវេជ្ជបណ្ឌិត ម៉ារីយ៉ាណា ទ្រីយ៉ាស ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។

អភិបាលខេត្តប៉ៃលិន

ក្នុងពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល លោក ហែម ដារិទ្ធ អភិបាលរង តំណាងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងប្រតិបត្តិករទេសចរណ៍ និងប្រជាពលរដ្ឋជាង ៥០០ នាក់។

សមិទ្ធផលខេត្តប៉ៃលិន

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ក្រោមការដឹកនាំរបស់លោកជំទាវ បាន ស្រីមុំ ខេត្តប៉ៃលិនមានការរីកចម្រើនជាបន្តបន្ទាប់ ដោយបានកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈ តុបតែងលម្អទីក្រុង និងបន្ថែមខ្សែក្រវាត់ពណ៌បៃតងក្នុងទីក្រុង។

ទេសភាពខេត្តប៉ៃលិន

លើសពីនេះ ខេត្តប៉ៃលិនមិនត្រឹមតែល្បីឈ្មោះជាទឹកដីត្បូងពេជ្រប៉ុណ្ណោះទេ តែជាខេត្តមួយដែលមានអត្តសញ្ញាណវប្បធម៌លេចធ្លោ មានជាអាទិ៍ “របាំក្ងោកប៉ៃលិន” និងដំណាំកសិផល “មៀនប៉ៃលិន”។

វប្បធម៌ប៉ៃលិន

ខេត្តប៉ៃលិនក៏ជាគោលដៅទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ កសិទេសចរណ៍ និងតំបន់បេតិកភណ្ឌធម្មជាតិភ្នំយ៉ាត ដែលភ្ញៀវទេសចរតែងប៉ងប្រាថ្នាមកលេងកម្សាន្ត។

ទេសចរណ៍ខេត្តប៉ៃលិន

ជ័យលាភីនេះមានការទទួលស្គាល់ដោយបណ្តាញទីក្រុងគ្មានផ្សែងបារីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ និងអង្គការសុខភាពពិភពលោក។

ការទទួលស្គាល់អន្តរជាតិ

ប្រភព៖ ក្រសួងព័ត៍មាន

administrator

Related Articles