អគ្គិភ័យឆាបឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ៩ខ្នង ក្នុងសង្កាត់ភ្នំពេញថ្មី

អគ្គិភ័យឆាបឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ៩ខ្នង ក្នុងសង្កាត់ភ្នំពេញថ្មី

អគ្គិភ័យឆាបឆេះ

ភ្នំពេញ៖ អគ្គិភ័យឆាបឆេះទីតាំងកែច្នៃឈើធ្វើតុ ទូ ទ្វារ បង្អួច បានរាលដាលដល់ផ្ទះប្រជាពលរដ្ឋសរុប៩ខ្នង កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

កម្លាំងពន្លត់អគ្គិភ័យ

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ មុនពេលកើតហេតុមានភ្លើងឆាបឆេះចេញពីទីតាំងកែច្នៃឈើ បង្កជាផ្សែងខ្មៅយ៉ាងខ្លាំង ធ្វើឲ្យអ្នកភូមិផ្អើល នាំគ្នាស្រែកឆោឡោ និងយកបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់។

រថយន្តពន្លត់អគ្គិភ័យ

បន្ទាប់ពីទទួលដំណឹង កម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅកាន់ទីតាំងកើតហេតុ។

ការខូចខាត

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទើបគ្រប់គ្រងស្ថានការបាន។ អគ្គិភ័យនេះបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋសរុបចំនួន៩ខ្នង និងបង្កការខូចខាតទ្រព្យសម្បត្តិស្ទើរទាំងស្រុង ប៉ុន្តែមិនបង្កឲ្យមានមនុស្សរងរបួសទេ។ មន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវពីមូលហេតុដែលបង្កឲ្យឆាបឆេះ។

administrator

Related Articles