សាលាដំបូងស្វាយរៀង ឃុំខ្លួនជនជាតិវៀតណាម ៣នាក់ ពីបទឆបោកតាមប្រព័ន្ធអនឡាញ

សាលាដំបូងស្វាយរៀង ឃុំខ្លួនជនជាតិវៀតណាម ៣នាក់ ពីបទឆបោកតាមប្រព័ន្ធអនឡាញ

ខេត្ត​ស្វាយរៀង​៖​ សាលាដំបូងខេត្តស្វាយរៀង បានចេញសេចក្តីប្រកាសជូនដំណឹងថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ សាលាដំបូងបានទទួលសំណុំរឿងព្រហ្មទណ្ឌលេខៈ៨៣៧ ពីអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដែលមានជនជាប់ពាក់ព័ន្ធជាជនជាតិវៀតណាមចំនួន៥នាក់ ដែលមាន២នាក់គេចខ្លួន។

ការចាប់ខ្លួនជនឆបោកតាមអនឡាញ

ជនទាំងនេះត្រូវបានតំណាងអយ្យការដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAM) និងសមគំនិតក្នុងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រព្រឹត្តនៅផ្ទះលេខៈF23 ក្នុងបុរីលី ចូវ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សាលាដំបូងស្វាយរៀង

បន្ទាប់ពីសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងរួចមក ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្វាយរៀង បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទជាជនជាតិវៀតណាមដែលមានខ្លួនចំនួន៣នាក់ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅពន្ធនាគារខេត្តស្វាយរៀង។

ការឃុំខ្លួនជនត្រូវចោទ

ដោយឡែកជនត្រូវចោទជាជនជាតិវៀតណាមដែលបានរត់គេចខ្លួនចំនួន២នាក់ទៀត ចៅក្រមស៊ើបសួរនឹងស្វែងរកចាប់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាបន្ត។ ការប្រព្រឹត្តទោសនេះត្រូវបានចោទប្រកាន់តាមមាត្រា ៣៧៧ មាត្រា ៣៧៨ និងមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ។

administrator

Related Articles