(រាជធានីភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានប្រកាសពីការសហការជាមួយក្រុមគ្រូពេទ្យអូស្ត្រាលី ដើម្បីផ្ដល់សេវាវះកាត់រោគស្ត្រីឥតគិតថ្លៃ នៅខែធ្នូខាងមុខនេះ។

តាមសេចក្ដីជូនដំណឹង ការព្យាបាលនឹងរួមមាន៖
– ការវះកាត់ព្យាបាលលេចទឹកនោម លេចលាមកតាមទ្វាររន្ធលាមក
– ការវះកាត់រោគស្ត្រីដោយចោះ និងករណីលំបាកមានកូន
– ការវះកាត់មហារីកជំងឺរោគស្ត្រី
– ការវះកាត់កែលម្អស្ត្រីដែលធ្លាប់វះកាត់សុដន់ដោយសារមហារីក
ការព្យាបាលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥។ អ្នកជំងឺអាចចុះឈ្មោះចាប់ពីពេលនេះតទៅនៅផ្នែកសម្ភព និងរោគស្ត្រី ឬតាមរយៈលេខទូរស័ព្ទ ០៨៧ ៧០១ ៣៧៣។
ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
