ភ្លើងឆេះអគារលំនៅឋានខ្ពស់នៅហុងកុងបានបណ្តាលឲ្យមានអ្នកស្លាប់ចំនួន១២៨នាក់ និងមនុស្សប្រហែល២០០នាក់នៅតែបាត់ខ្លួន ក្នុងហេតុការអគ្គីភ័យដ៏អាក្រក់បំផុតក្នុងរយៈពេល៨០ឆ្នាំ។

អគ្គីភ័យបានឆាបឆេះអគារ Wang Fuk កម្ពស់៣២ជាន់កាលពីថ្ងៃពុធ ដោយបង្កការតក់ស្លុតយ៉ាងខ្លាំង។ លោក Chris Tang ប្រធានមន្ត្រីសន្តិសុខបានបញ្ជាក់ថា សំឡេងរោទិ៍អគ្គីភ័យមិនបានដំណើរការត្រឹមត្រូវ។ ការសង្គ្រោះបានបញ្ចប់ ដោយមានអ្នករងរបួស៧៩នាក់ រួមទាំងអ្នកពន្លត់អគ្គីភ័យ១២នាក់។
ប៉ូលិសបានចាប់ខ្លួនមន្ត្រីក្រុមហ៊ុនសំណង់៣នាក់ ដោយចោទប្រកាន់ពីការប្រើប្រាស់សម្ភារៈគ្មានសុវត្ថិភាព។
