ភ្នំពេញ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមប្រតិបត្តិការជំនាញទី១ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំស្តីពី ការដកបទពិសោធន៍ក្រុមប្រតិបត្តិការជំនាញទី១ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។

កិច្ចប្រជុំនេះប្រព្រឹត្តឡើងនៅសាលប្រជុំនាយកដ្ឋានអង្គរក្ស ដោយមានការអញ្ជើញចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធ ZOOM ពី ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តមអគ្គនាយករងអន្តោប្រវេសន៍ ជាអនុប្រធាន និងអភិបាលរងខេត្តទទួលការងារសន្តិសុខ ប្រធាន-អនុប្រធាននាយកដ្ឋាន ស្នងការរងពាក់ព័ន្ធតាមបណ្តារាជធានី-ខេត្ត ដែលជាសមាជិកក្រុមប្រតិបត្តិការជំនាញទី១ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។

កិច្ចប្រជុំនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការពង្រឹងសមត្ថភាពការងាររបស់ក្រុមប្រតិបត្តិការជំនាញ ដើម្បីបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅក្នុងប្រទេស។

ដោយ៖តារា
