ខ្យល់ពុលគ្របដណ្តប់បាងកក រហូតដល់ដើមខែក្រោយ

ខ្យល់ពុលគ្របដណ្តប់បាងកក រហូតដល់ដើមខែក្រោយ

នាយកដ្ឋានត្រួតពិនិត្យការបំពុលថៃ (PCD) បានចេញការព្រមានថា ទីក្រុងបាងកក និងខេត្តភាគខាងជើង នឹងត្រូវគ្របដណ្តប់ដោយខ្យល់ពុល PM2.5 លើសកម្រិតសុវត្ថិភាព រហូតដល់ដើមខែក្រោយ។

ខ្យល់ពុលនៅបាងកក

តាមការផ្សាយរបស់ The Nation ដែលដកស្រង់ប្រភពពី PCD កាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែវិច្ឆិកាឆ្នាំ២០២៥ ទីក្រុងបាងកកនិងតំបន់ជុំវិញ នឹងត្រូវគ្របដណ្តប់ដោយខ្យល់ពុលក្នុងកម្រិតគ្រោះថ្នាក់ពណ៌ទឹកក្រូច ដល់ថ្ងៃទី២ធ្នូ។

ដូច្នេះហើយ ថៃបានព្រមានដល់ពលរដ្ឋកាត់បន្ថយសកម្មភាពនៅខាងក្រៅ ឬកុំចេញទីណាប្រសិនបើមិនចាំបាច់ ប៉ុន្តែបើចេញក្រៅ សូមពាក់ម៉ាស និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។

កាលពីថ្ងៃពុធទី២៦ខែវិច្ឆិកាឆ្នាំ២០២៥ កម្រិត PM2.5 នៅបាងកក បានឈានដល់៤២.២មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ លើកម្រិតសុវត្ថិភាពកំណត់ដោយរដ្ឋាភិបាលដែលដាក់ត្រឹម ៣៧.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។

administrator

Related Articles