រដ្ឋមន្ត្រីក្រសួងដែនដីចែកបណ្ណកម្មសិទ្ធិជូនអតិថិជនគម្រោងឡេងណាវ៉ាត្រាជាង២៤០០បណ្ណ

រដ្ឋមន្ត្រីក្រសួងដែនដីចែកបណ្ណកម្មសិទ្ធិជូនអតិថិជនគម្រោងឡេងណាវ៉ាត្រាជាង២៤០០បណ្ណ

រដ្ឋមន្ត្រីក្រសួងដែនដីចែកបណ្ណកម្មសិទ្ធិ

រាជធានីភ្នំពេញ៖ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចែកបណ្ណកម្មសិទ្ធិជាង២៤០០បណ្ណ ជូនដល់អតិថិជនគម្រោងផ្ទះនិងដីឡូត៍ ឡេ ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា នៅទីស្តីការក្រសួង។

អតិថិជនទទួលបណ្ណកម្មសិទ្ធិ

ដែលមានទីតាំងស្ថិតនៅភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ទៅបន្តនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដំណាក់កាលទី៣ ចំនួន២៤៦៣បណ្ណ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិឆ្ឆិកា ឆ្នាំ២០២៥ រៀងរាល់ម៉ោងធ្វើការ នៅទីស្តីការក្រសួង។

ការចែកបណ្ណកម្មសិទ្ធិ

នាឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសុំការអភ័យទោសដល់អតិថិជនទាំងអស់ ចំពោះបញ្ហា ដែលកើតមានឡើងនាពេលកន្លងមក។ ឯកឧត្តម ថា បច្ចុប្បន្នក្រុមការងារក្រសួងកំពុងខិតខំប្រឹងប្រែង ជាមួយក្រុមហ៊ុន ឡេងណាវ៉ាត្រា និងមិនបានគេចវេសនោះទេ។

ការពិភាក្សាជាមួយអតិថិជន

យ៉ាងណាមិញ បន្ទាប់ពីទទួលបានបណ្ណកម្មសិទ្ធិនៅថ្ងៃនេះហើយ បងប្អូនទាំងអស់ត្រូវចេះសហការគ្នា រស់នៅជាសហគម ជាភូមិ និងត្រូវគិតគូលើប្រព័ន្ធផ្លូវ ទឹក ភ្លើង សួនច្បារ ការដាំដើមឈើ និងបញ្ហាសន្តិសុខផងដែរ។

ការបន្តសកម្មភាពគម្រោង

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ចំពោះក្រសួងតែងចង់ឃើញបងប្អូនប្រជាពលរដ្ឋ មានដំបូលជ្រក មានផ្ទះ មានម្ហូបលើតុ មានប្រាក់ចំណូលសមរម្យ ដែលជាទ្រនំសុភមង្គល។

ការសហការរវាងក្រសួងនិងក្រុមហ៊ុន

សម្រាប់ជំហានបន្ទាប់ទៀត ក្រសួងនឹងបន្តសហការសម្របសម្រួល ជាមួយក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា និងខាងធនាគារ ដើម្បីធានាលើលំហូរសាច់ប្រាក់ និងជួយឱ្យបងប្អូនប្រជាពលរដ្ឋទទួលបានអត្រាការប្រាក់ពីធនាគារទាបជាងមុន ក្នុងការបង់ថ្លៃដីឡូត៍ ឬផ្ទះ។

administrator

Related Articles