ពាណិជ្ជកម្មព្រំដែនថៃ-កម្ពុជា ធ្លាក់ចុះជិត ១០០% ដោយសារការបិទព្រំដែន

ពាណិជ្ជកម្មព្រំដែនថៃ-កម្ពុជា ធ្លាក់ចុះជិត ១០០% ដោយសារការបិទព្រំដែន

នាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិថៃ (DIT) បានបង្ហាញថា ពាណិជ្ជកម្មឆ្លងព្រំដែនគោករវាងថៃ និងកម្ពុជា បានបន្តធ្លាក់ចុះ ៩៩,៩% នៅខែតុលា ដោយសារតែការបិទច្រកព្រំដែន។

ពាណិជ្ជកម្មព្រំដែន

តាមការចុះផ្សាយរបស់កាសែត The Nation លោកស្រី អារ៉ាដា ហ្វួងតុង អគ្គនាយិកានៃនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិថៃ បានបញ្ជាក់ថា ពាណិជ្ជកម្មថៃ-កម្ពុជាតាមព្រំដែននៅតុលា មានត្រឹមតែ ៩ លានបាត ដែលស្មើនឹងការធ្លាក់ចុះ ៩៩,៩%។

ក្រសួងពាណិជ្ជកម្មថៃបានអះអាងថា ការធ្លាក់ចុះពាណិជ្ជកម្មព្រំដែនជាមួយកម្ពុជា និងមីយ៉ាន់ម៉ា ត្រូវការការកែសម្រួលគោលនយោបាយជាបន្ទាន់ ដើម្បីបន្ធូរបន្ថយការរឹតបន្តឹងពាណិជ្ជកម្ម។

ពាណិជ្ជកម្មព្រំដែន

គួររំឭកថា យោធាថៃបានសម្រេចចិត្តបិទព្រំដែនគោកជាមួយកម្ពុជាកាលពីខែមិថុនា ដោយសារភាពតានតឹងព្រំដែន។ ចាប់ពីពេលនោះមក ពាណិជ្ជកម្មរវាងប្រទេសទាំង២បានធ្លាក់ចុះជាគំហុក ខណៈក្រុមហ៊ុនថៃត្រូវបង្វែរផ្លូវដឹកជញ្ជូនទៅកាត់តាមឡាវ ឬផ្លូវទឹកវិញ៕

administrator

Related Articles