
បន្ទាយមានជ័យ៖ កុមារ៣នាក់ បានលង់ទឹកប្រឡាយស្រែប្រាំង ក្នុងភូមិអន្លង់ថ្ងាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្លាប់យ៉ាងអាណោចអាធម៍ កាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទីសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
កុមារទាំងបីជាបងប្អូនជីដូនមួយ មានឈ្មោះ នឿម ឋានៈវ៉ាត់ (ប្រុស អាយុ២ឆ្នាំ) ឆាយឆាយ សុជាតា (ស្រី អាយុ៥ឆ្នាំ) និង រ៉េន សុផា (ប្រុស អាយុ៣ឆ្នាំ)។ ក្រោយពីយាយឱ្យលុយទៅទិញនុំ កុមារទាំងនេះបានទៅលេងទឹកប្រឡាយ និងលង់ស្លាប់។

មន្ត្រីស្រុកមង្គលបូរី និងនគរបាលបានចុះជួយអន្តរាគមន៍ ផ្តល់មឈូសជូនគ្រួសារដែលកំពុងជួបបញ្ហាខ្វះខាត។ សពត្រូវតម្កល់ធ្វើបុណ្យនៅផ្ទះនៃលំនៅដើម្បីរំលែកទុក្ខដល់ក្រុមគ្រួសារ។
