ខេត្តកំពង់ចាម – តុលាការខេត្តកំពង់ចាម បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទ ដែលបានប្រព្រឹត្តបទឃាតកម្មយ៉ាងឃោរឃៅ ដោយសម្លាប់មនុស្សចំនួន ៩នាក់ នៅភូមិទួលសំបូរ ស្រុកស្ទឹងត្រង់។

ជនត្រូវចោទឈ្មោះ សុបិន មិនា អាយុ ២០ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ “ឃាតកម្ម និងឃាតកម្មគិតទុកជាមុន” កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ឧកាសកិច្ចបានឃាត់ខ្លួនជនសង្ស័យ និងបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។
បន្ទាប់ពីសាកសួរនិងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរបានចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នលេខ ២២៥៣ និងដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ២២៥៤ លើជនត្រូវចោទ ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់។
សាលាដំបូងខេត្តកំពង់ចាម បានបញ្ជាក់ថា នឹងមានវិធានការបន្តយ៉ាងតឹងរឹងស្របតាមច្បាប់ ចំពោះជនត្រូវចោទខាងលើ។
