កម្ពុជាលើកឡើងកង្វល់ចំពោះការសាងសង់ចម្លងប្រាសាទអង្គរវត្តរបស់ប្រទេសជិតខាង

កម្ពុជាលើកឡើងកង្វល់ចំពោះការសាងសង់ចម្លងប្រាសាទអង្គរវត្តរបស់ប្រទេសជិតខាង

ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងអំពីកង្វល់របស់កម្ពុជាជម្រាបជូនអគ្គនាយកអង្គការយូណេស្កូ ចំពោះការសាងសង់ចម្លងប្រាសាទអង្គរវត្តរបស់ប្រទេសជិតខាង។

កិច្ចប្រជុំរវាងកម្ពុជា និងយូណេស្កូ

ការលើកឡើងនេះបានធ្វើឡើងក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Khaled Ahmed El-Enany Ali Ezz អគ្គនាយកអង្គការយូណេស្កូ កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ ក្នុងទីក្រុងប៉ារីស។

ប្រាសាទអង្គរវត្ត

លោកជំទាវបណ្ឌិតសភាចារ្យបានអំពាវនាវឱ្យមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ព្រមទាំងក្រុមប្រឹក្សាអ្នកច្បាប់អង្គការយូណេស្កូសិក្សាអំពីយន្តការគតិយុត្តនានានៃស្មារតីអនុសញ្ញាឆ្នាំ១៩៧០ និងអនុសញ្ញាឆ្នាំ១៩៧២ ដើម្បីទប់ស្កាត់បញ្ហានេះ។

កិច្ចសហការកម្ពុជា-យូណេស្កូ

ឯកឧត្តមអគ្គនាយកយូណេស្កូបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងកោតសរសើរកម្ពុជាក្នុងនាមជារដ្ឋសមាជិកដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយអង្គការយូណេស្កូនាពេលកន្លងមក។

បេតិកភណ្ឌពិភពលោក

administrator

Related Articles