
គិតត្រឹមរសៀលថ្ងៃសុក្រទី២៨ខែវិច្ឆិកាឆ្នាំ២០២៥ តួលេខមនុស្សស្លាប់ក្នុងសោកនាដកម្មអគ្គិភ័យឆាបឆេះប្លុកអាផាតមិននៅទីក្រុងហុងកុងបានកើនដល់១២៨នាក់ហើយ។
អគ្គិភ័យនៅតំបន់ Wang Fuk Court ត្រូវគេចាត់ចូលជាអគ្គិភ័យសាហាវបំផុតមួយក្នុងប្រវត្តិសាស្រ្តទីក្រុងហុងកុង ស្របពេលតួលេខជនរងគ្រោះអាចនឹងកើនឡើងជាបន្តទៀត។
ក្រៅពីសោកនាដកម្មនៅ Wang Fuk Court ហុងកុងធ្លាប់កើតមានគ្រោះអគ្គិភ័យដ៏ប្រល័យចំនួន២លើកដូចជា៖

១. អគ្គិភ័យ Happy Valley Racecourse កើតឡើងថ្ងៃទី២៦ខែកុម្ភៈឆ្នាំ១៩១៨ បណ្តាលឲ្យមនុស្សស្លាប់ជាង៦០០នាក់។ វាជាគ្រោះមហន្តរាយអគ្គិភ័យដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រទីក្រុងហុងកុង។
២. អគ្គិភ័យឃ្លាំង Wing On កើតឡើងថ្ងៃទី២២ខែកញ្ញាឆ្នាំ១៩៤៨ បណ្តាលឲ្យមនុស្សស្លាប់១៧៦នាក់ និងរបួស៦៩នាក់។

សោកនាដកម្មនេះគឺជាគ្រោះអគ្គិភ័យបណ្តាលឲ្យមានចំនួនអ្នកស្លាប់ច្រើនបំផុតលំដាប់ទីពីរ បន្ទាប់ពីគ្រោះមហន្តរាយនៅទីលានប្រណាំងសេះ Happy Valley។
