ព្យុះទី២៧ កូតូ ធ្វើឲ្យសីតុណ្ហភាពកម្ពុជាត្រជាក់ចុះដល់១៨អង្សា

ព្យុះទី២៧ កូតូ ធ្វើឲ្យសីតុណ្ហភាពកម្ពុជាត្រជាក់ចុះដល់១៨អង្សា

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា នៅថ្ងៃនេះដល់ថ្ងៃទី២៩ សីតុណ្ហភាពនឹងស្រុតចុះបន្តិច ជាពិសេសនៅតំបន់ខ្ពង់រាប។

ព្យុះកូតូ

ប្រភពបានអះអាងថា សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះទី២៧ ឈ្មោះកូតូ (Koto) ហើយវាមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន។

នៅក្នុងស្ថានភាពបែបនេះ កម្ពុជាអាចមានបាតុភូតភ្លៀង និងខ្យល់កន្ត្រាក់ ប្រមាណជា១០ទៅ១៥ភាគរយនៃផ្ទៃដី តែសីតុណ្ហភាពស្រុតចុះបន្តិច។ តំបន់ខ្ពង់រាបសីតុណ្ហភាពអាចធ្លាក់ដល់១៨អង្សាសេ និងក្តៅបំផុតត្រឹម២៨អង្សាសេ ខណៈដែលតំបន់វាលទំនាប និងមាត់សមុទ្រ មានសីតុណ្ហភាពទាបបំផុតត្រឹម២០អង្សាសេ និងក្តៅបំផុតត្រឹម៣០អង្សាសេ។

administrator

Related Articles