ក្រសួងព័ត៌មានចេញសេចក្តីជូនដំណឹង បដិសេធព័ត៌មានក្លែងក្លាយរបស់ VOD Khmer

ក្រសួងព័ត៌មានចេញសេចក្តីជូនដំណឹង បដិសេធព័ត៌មានក្លែងក្លាយរបស់ VOD Khmer

ភ្នំពេញ៖ ក្រសួងព័ត៌មានបានចេញសេចក្តីជូនដំណឹងយ៉ាងច្បាស់លាស់ ដោយបដិសេធការផ្សាយរបស់គណនីហ្វេសប៊ុក VOD Khmer ដែលបានស្រង់សម្តីរបស់ អ៊ុំ សំអាន អតីតទណ្ឌិតជាប់គុកដោយសារតែក្លែងផែនទី ដោយបញ្ជាក់ថានេះជាព័ត៌មានក្លែងក្លាយ បំភ្លៃបំផ្លើសនិងញុះញង់។

ការបោះបង្គោលព្រំដែន

ការវាស់វែងនិងការបោះបង្គោលបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ ៤២ និង៤៧ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ គឺឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង។

ឯកសារព្រំដែន

ជាពិសេសកំណត់ហេតុ (ProcèsVerbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០ និងស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (Mou) ឆ្នាំ២០០០ និងបែបបទការងារដែលភាគីទាំងពីរបានឯកភាពគ្នា។

ការព្រមានពីក្រសួងព័ត៌មាន

ក្រសួងព័ត៌មានសូមសាធារណជនកុំជឿការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះ និងត្រូវប្រើប្រាស់ប្រភពព័ត៌មានដែលអាចទុកចិត្តបាន។

ដោយ៖ តារា
ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles