អគ្គិភ័យយប់មិញនៅសង្កាត់ភ្នំពេញថ្មី ឆេះរាលដាលផ្ទះជិតខាង៨ខ្នង

អគ្គិភ័យយប់មិញនៅសង្កាត់ភ្នំពេញថ្មី ឆេះរាលដាលផ្ទះជិតខាង៨ខ្នង

(រាជធានីភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ពីករណីអគ្គិភ័យដ៏ធំមួយកើតឡើងនៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១១:៥០នាទី នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងចំនួន៨ខ្នង។

អគ្គិភ័យសង្កាត់ភ្នំពេញថ្មី

តាមការបញ្ជាក់លម្អិត ករណីអគ្គិភ័យនេះកើតឡើងនៅផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី។ សមត្ថកិច្ចកំពុងស្រាវជ្រាវពីមូលហេតុនៃអគ្គិភ័យឆាបឆេះនេះ។

ការពន្លត់អគ្គិភ័យ

អគ្គិភ័យនេះបានធ្វើឱ្យឆេះខូចខាតផ្ទះឈើប្រក់សង្ក័សីចំនួន១ខ្នង ទំហំ០៥ម៉ែត្រ x ២០ម៉ែត្រ អស់ទាំងស្រុង និងបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងចំនួន៨ខ្នង រួមទាំងសម្ភារគ្រឿងសង្ហារឹមអស់ទាំងស្រុង។

ផ្ទះឆេះខូចខាត

នៅវេលាម៉ោង១:៥០នាទីរំលងអាធ្រាត អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញចំនួន១៩គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៧៦ឡាន ស្មើនឹង៣០៤ម៉ែត្រគូប។

រថយន្តអគ្គិភ័យ

រថយន្តជំនួយពីទីក្រុងជ្រោយចង្វារ កោះពេជ្រ កោះនរា ក្រុមហ៊ុនស្រាបៀរកម្ពុជា និងបុរីប៉េងហួត ក៏បានចូលរួមពន្លត់អគ្គិភ័យនេះផងដែរ។

ការពន្លត់អគ្គិភ័យរួមគ្នា

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

administrator

Related Articles