កាប់ដាច់កមិត្តភក្តិដោយច្រឡំនៅកៀនស្វាយ កម្លាំងនគរបាលឃាត់ខ្លួន៧នាក់

កាប់ដាច់កមិត្តភក្តិដោយច្រឡំនៅកៀនស្វាយ កម្លាំងនគរបាលឃាត់ខ្លួន៧នាក់

ខេត្តកណ្តាល៖ កម្លាំងនគរបាលខេត្តកណ្តាល និងស្រុកកៀនស្វាយ បានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ក្នុងករណីឃាតកម្មដែលបានកើតឡើងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ។

វត្ថុតាងកាំបិត

ជនរងគ្រោះឈ្មោះ វ៉ា វ៉ាន់ធី អាយុ១៩ឆ្នាំ កសិករ ត្រូវបានកាប់ដាច់ក្បាលដោយមិត្តភក្តិរបស់ខ្លួនផ្ទាល់ ដោយសារច្រឡំគិតថាជាបក្ខពួកក្រុម KPP កំពង់ភ្នំ។

ម៉ូតូចាប់យក

ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីក្រុមទាំងពីរបានណាត់ពួកគេកាប់គ្នានៅវត្តគន្ធទ្រី។ ក្រោយពីផឹកស្រាបៀរចំនួន២៤កំប៉ុង ពួកគេបាននាំគ្នាទៅកាន់ទីតាំងណាត់ ដោយយកតាមកាំបិតផ្គាក់ និងដាវកែច្នៃ។

ជនសង្ស័យ

នៅពេលជិះមកដល់ចំណុចក្រុមហ៊ុនជីផ្កាយប្រាំ ពួកគេបានឃើញម៉ូតូមួយក្រុមជិះបញ្រ្ចាសទិស ហើយបានដេញកាប់ដោយគិតថាជាក្រុម KPP កំពង់ភ្នំ។ ក្រោយមកទើបដឹងថាខ្លួនបានកាប់ច្រឡំមិត្តភក្តិរបស់ខ្លួន។

វត្ថុតាងបន្ថែម

កម្លាំងនគរបាលបានចាប់យកវត្ថុតាងរួមមានកាំបិតផ្គាក់២ដើម ដាវកែច្នៃ១ដើម និងម៉ូតូ៤គ្រឿង។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងបន្តស្វែងរកក្រុម KPP កំពង់ភ្នំ ដើម្បីឃាត់ខ្លួនយកមកចាត់ការតាមច្បាប់។

administrator

Related Articles