ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំពេញអង្គលើកទី៥ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០ព្រឹក។

ការប្រជុំនេះដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា ដោយមានសមាជិកសមាជិការរដ្ឋសភាចូលរួមប្រជុំចំនួន១១០រូប។

សម័យប្រជុំបានលើកយករបៀបវារៈសំខាន់ៗជាច្រើន រួមមាន៖
១. ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
២. របាយការណ៍សង្ខេបស្តីពីសកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំ
៣. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤
៤. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦

៥. ការពិភាក្សា និងអនុម័តកិច្ចព្រមព្រៀងអន្តរជាតិជាមួយប្រទេសឡាវ ហ្វីលីពីន និងសិង្ហបុរី ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា និងការបង្ការការគេចវេះពន្ធ។
ការប្រជុំនេះមានសារៈសំខាន់ខ្លាំងចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងការធ្វើសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសកម្ពុជា។
