ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុខ ឥសាន បានធ្វើការបរិយាយពីបញ្ហាសំខាន់ៗពាក់ព័ន្ធនយោបាយកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ចំណុច។

ក្នុងនោះ លោកបានលើកឡើងពីស្ថានភាពទឹកជំនន់ធំនៅសៀម ដែលបណ្តាលឲ្យមានអន្តរាយដល់ប្រជាពលរដ្ឋរាប់លាននាក់។ លោកបញ្ជាក់ថា កម្ពុជាមិនដែលបង្កភាពតានតឹងនៅតាមព្រំដែនកម្ពុជា-សៀមទេ ហើយបើមានភាពតានតឹង គឺបង្កឡើងដោយសៀមតែប៉ុណ្ណោះ។

លោកក៏បានពន្យល់ពីបញ្ហាព្រំដែន ដោយបញ្ជាក់ថា ការវាស់វែងបោះបង្គោលព្រំដែនដោយប្រើផែនទីខ្នាត ១/២០០០០០ គឺត្រូវយុត្តិធម៌ និងត្រឹមត្រូវ។ លោកបានច្រានចោលការអះអាងរបស់អាទាស់ ដោយបញ្ជាក់ថា ក្រុមបច្ចេកទេសព្រំដែនបានធ្វើការវាស់វែងលើដីជាក់ស្តែង ហើយបានសម្រេចលទ្ធផល ១០០%។
ចំណែកឯបញ្ហានយោបាយអន្តរជាតិ លោកបានលើកឡើងពីការច្រានចោលលិខិតសុំលើលែងទោសថាក់ ស៊ីន ដែលលោកមិនចាត់ទុកថាជាការសងសិកនយោបាយទេ ប៉ុន្តែជាគំនុំគុំគួននយោបាយ។
ដោយ៖ សិលា
