គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរលើផ្លូវជាតិលេខ៤ បណ្តាលឱ្យរថយន្តបុកគ្នាបន្តបន្ទាប់ អ្នកបើកបររងរបួសធ្ងន់

គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរលើផ្លូវជាតិលេខ៤ បណ្តាលឱ្យរថយន្តបុកគ្នាបន្តបន្ទាប់ អ្នកបើកបររងរបួសធ្ងន់

ខេត្តកំពង់ស្ពឺ ៖ នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ២២:៣០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤២-៤៣ ចំណុចភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរកើតឡើង។

រថយន្តខូចខាត

គ្រោះថ្នាក់នេះបណ្តាលឱ្យអ្នកបើកបររថយន្តម៉ាកតូយ៉ូតាព្រុស ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញ 2BP-9200 ឈ្មោះ វ៉ន សុវ៉ាត់ត្រា ភេទប្រុស អាយុ៣១ឆ្នាំ រងរបួសធ្ងន់ធ្ងរ។

ទីតាំងកើតហេតុ

យោងតាមការបញ្ជាក់ពីមន្ត្រីជំនាញចរាចរណ៍បានឱ្យដឹងថា រថយន្ត Toyota Prius បើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើបានប៉ះរថយន្តម៉ាក FUSO ពណ៌ស ផ្លាកលេខភ្នំពេញ 3E-1605 មានសណ្តោងសឺមីរុឺម៉ក់ ផ្លាកលេខកណ្តាល 4A-0129។

រថយន្តខូច

បន្ទាប់មកមានរថយន្តម៉ាកហុីយុិនដាយ ពណ៌ស ផ្លាកលេខពោធិ៍សាត់ 3A-1689 សណ្តោងសឺមីរុឺម៉ក់ ផ្លាកលេខព្រះសីហនុ 4A-3830 អ្នកបើកបរឈ្មោះ ម៉ា រ៉ូសា ភេទប្រុស អាយុ៣៤ឆ្នាំ បើកបរពីកើតទៅលិច បានប៉ះជាមួយរថយន្តតូយ៉ូតាព្រុសដែលកំពុងតែជួបគ្រោះថ្នាក់។

កន្លែងកើតហេតុ

កំលាំងនគរបាលចរាចរណ៍ដែលបានចុះវាស់វែងនៅកន្លែងកើតហេតុបានឱ្យដឹងថា ក្នុងហេតុការណ៍ខាងលើបណ្តាលឲ្យគ្រោះថ្នាក់របួសធ្ងន់អ្នកបើកបររថយន្តព្រុស រីឯរថយន្តខូចខាតទាំង៣គ្រឿង។

រថយន្តទាំង៣គ្រឿង

ចំពោះមធ្យោបាយបង្ក រថយន្តទាំង៣គ្រឿង សមត្ថកិច្ចជំនាញបានអូសស្ទួចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង ដើម្បីបន្តនីតិវិធី។

ការអូសស្ទួច

ទីតាំងចុងក្រោយ

administrator

Related Articles