រថយន្តសាំយ៉ុងឆ្លងចរន្តខ្សែភ្លើងឆាបឆេះទាំងស្រុងនៅផ្លូវជាតិលេខ៧

រថយន្តសាំយ៉ុងឆ្លងចរន្តខ្សែភ្លើងឆាបឆេះទាំងស្រុងនៅផ្លូវជាតិលេខ៧

ខេត្តកំពង់ចាម – នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៤:៥០នាទីរសៀល មានហេតុការណ៍គ្រោះថ្នាក់ឆាបឆេះរថយន្តសាំយ៉ុង១គ្រឿង នៅលើផ្លូវជាតិលេខ៧ ក្នុងភូមិឃ្លោយទី១ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

រថយន្តឆាបឆេះ

តាមការបញ្ជាក់ពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ត្រី មិន សុគន្ធវិបុល ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ បានបញ្ជាឱ្យលោកវរសេនីយ៍ឯក សេង ណា អធិការនគរបាលស្រុកព្រៃឈរ ដឹកនាំកម្លាំងជំនាញអគ្គិភ័យចុះទៅអន្ដរាគមន៍ជួយពន្លត់ភ្លើង។

កម្លាំងពន្លត់ភ្លើង

ម្ចាស់រថយន្តឈ្មោះ ព្រហ្ម កុសល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទី១៤ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ រថយន្តដែលឆេះគឺម៉ាកសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AR-7343 និងសម្ភារខោអាវនៅលើរថយន្ដមួយចំនួន។

ទីតាំងហេតុការណ៍

នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បញ្ជាក់ថា មូលហេតុបណ្តាលមកពីឆ្លងចរន្តខ្សែភ្លើងក្នុងរថយន្ត។ ទោះជាយ៉ាងណា ករណីនេះមិនបណ្ដាលឲ្យរាលដល់លំនៅដ្ឋានប្រជាពលរដ្ឋ និងរបួសដល់មនុស្សឡើយ។ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ១គ្រឿង និងប្រើប្រាស់អស់ទឹកចំនួន០១រថយន្ត។

administrator

Related Articles