
រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ។

រថយន្តសណ្តោងកុងតឺន័រម៉ាក KIA បានបើកបរក្នុងល្បឿនលឿន ហើយគេចយានយន្តនៅពីមុខ បានទាញចង្កូតជ្រុលទៅបុកកន្ទុយសណ្តោងកុងតឺន័រមួយគ្រឿងទៀត បណ្តាលឱ្យខ្ទេចមុខខ្លួនឯង។

អ្នកបើកបរឈ្មោះ ស៊ុក ផាន់ណាក់ អាយុ៣១ឆ្នាំ បានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ។ នៅក្នុងគ្រោះថ្នាក់នេះផងដែរ បានបុករុញទៅប៉ះជាមួយរថយន្តកាមរីមួយគ្រឿងទៀត រងការខូចខាត។

តាមការអោយដឹងពីនគរបាល គ្រោះថ្នាក់នេះកើតឡើងពេលម៉ាក HINO បត់ឆ្វេងចូលបុរីពិភពថ្មី ហើយត្រូវរថយន្តសណ្តោងកន្ទុយដឹកកុងតឺន័រម៉ាក KIA បើកបរក្នុងល្បឿនលឿនមកពីក្រោយ។

បន្ទាប់ពីកើតមានគ្រោះថ្នាក់ នគរបាលមូលដ្ឋានបានចុះទៅសម្រួលចរាចរណ៍ ហើយទាក់ទងនគរបាលជំនាញចុះទៅវាស់វែង រួចបញ្ជូនរថយន្តទាំងពីរគ្រឿងទៅកាន់ការិយាល័យដើម្បីដោះស្រាយ។
