ជនជាតិចិនដើរជាន់មីនតាមព្រំដែនកម្ពុជា-ថៃ ក្បែរភូមិបានណងចាន់

ជនជាតិចិនដើរជាន់មីនតាមព្រំដែនកម្ពុជា-ថៃ ក្បែរភូមិបានណងចាន់

ព្រំដែនកម្ពុជា-ថៃ

កាសែតថៃ The Nation បានរាយការណ៍ថា បុរសជនជាតិចិនម្នាក់ បានដើរជាន់មីននៅក្នុងព្រៃក្បែរចម្ការមីនមិនទាន់ផ្ទុះតាមបណ្តោយព្រំដែនថៃ-កម្ពុជា ក្នុងភូមិបានណងចាន់ ខេត្តស្រះកែវ នៅម៉ោងជិត ៦ ព្រឹកថ្ងៃសៅរ៍។

កងកម្លាំងប៊ូរ៉ាផាបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យស្រុក Khok Sung ខណៈនគរបាលអន្តោប្រវេសន៍កំពុងស៊ើបអង្កេត ដោយជឿថាជននោះដើរជាន់មីននៅពេលព្យាយាមឆ្លងដែនខុសច្បាប់ចូលទៅក្នុងថៃ។

ការស៊ើបអង្កេតមីន

នេះជាករណីជាន់មីនចុងក្រោយបង្អស់ក្នុងពេលដែលថៃនិងកម្ពុជាមានភាពតានតឹងព្រំដែន។ ចាប់ពីខែកក្កដាមក យោធាថៃបានរាយការណ៍ពីករណីយោធារបស់ខ្លួនដើរជាន់មីន ដោយចោទប្រកាន់កម្ពុជាជាអ្នកបង្កប់មីនថ្មីៗ។

កម្ពុជាបានច្រានចោលការចោទប្រកាន់នេះ ដោយនិយាយថាយោធាថៃអាចរំលោភលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយដើរជាន់មីនដែលបន្សល់ទុកពីសម័យសង្រ្គាម។

administrator

Related Articles