ខេត្តបន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍ក្នុង១ខែបណ្ដាលឱ្យស្លាប់៧នាក់

ខេត្តបន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍ក្នុង១ខែបណ្ដាលឱ្យស្លាប់៧នាក់

ខេត្តបន្ទាយមានជ័យ៖ ក្នុងរយៈពេលជិត១ខែ មានមនុស្សស្លាប់៧នាក់ និងរបួសធ្ងន់-ស្រាល១៤នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅខេត្តបន្ទាយមានជ័យ។

គ្រោះថ្នាក់ចរាចរណ៍

លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបានប្រាប់ថា នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ ខេត្តបន្ទាយមានជ័យមានគ្រោះថ្នាក់ចរាចរណ៍៨ករណី បណ្ដាលមានអ្នកស្លាប់៧នាក់ និងរបួសធ្ងន់៥នាក់ របួសស្រាល៩នាក់ បើប្រៀបធៀបនៅខែមុនមានការកើនឡើង។

លោកវរសេនីយ៍ឯក គី មករា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបញ្ជាក់ដែរថា នៅអំឡុងឆ្នាំ២០២៥នេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន៦០នាក់ និងរបួសធ្ងន់៨០នាក់ បើប្រៀបធៀបឆ្នាំ២០២៤ មានអ្នកស្លាប់ចំនួន៦១នាក់ និងមានអ្នករបួសធ្ងន់៨៥នាក់។

លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈការណ៍ដឹកជញ្ជូនខេត្តបានបញ្ជាក់ថា មន្ទីរបានសហការជាមួយកម្លាំងការិយាល័យជំនាញ និងយុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ផ្សព្វផ្សាយណែនាំច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យប្រជាពលរដ្ឋមានការយល់ដឹងកាត់បន្ថយ ឬលុបបំបាត់ទាំងស្រុងគ្រោះថ្នាក់ចរាចរណ៍កើតឡើងបណ្ដាលឱ្យស្លាប់ ពិការ របួស និងខូចខាតទ្រព្យសម្បត្តិ។

administrator

Related Articles