អគ្គិភ័យឆេះឃ្លាំងរថយន្តទំនើបនៅថៃ ខាតបង់ជិត៦លានដុល្លារ

អគ្គិភ័យឆេះឃ្លាំងរថយន្តទំនើបនៅថៃ ខាតបង់ជិត៦លានដុល្លារ

អគ្គិភ័យយ៉ាងសន្ធោសន្ធៅបានឆាបឆេះឃ្លាំងរថយន្តទំនើបមួយកន្លែងក្នុងខេត្ត Nonthaburi ដោយបង្កការខាតបង់ក្នុងទំហំទឹកប្រាក់ជិត៦លានដុល្លារអាមេរិក។

រថយន្តទំនើបដែលឆេះ

តាមការផ្សាយរបស់ Bangkok Post អគ្គិភ័យកើតឡើងនៅម៉ោង៧:៣០នាទីព្រឹកថ្ងៃសុក្រទី២៨ខែវិច្ឆិកាឆ្នាំ២០២៥ ក្នុងស្រុក Pak Kret ដោយឆាបឆេះរថយន្តស៊េរីទំនើបអស់៥គ្រឿងនិងរថយន្តអគ្គិសនីម៉ាក Tesla ចំនួន៤៥គ្រឿងទាំងស្រុង។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ឬរបួសទេ។ សម្រាប់មូលហេតុ ត្រូវបានគេជឿថាបណ្តាលមកពីទុស្សេខ្សែភ្លើង ប៉ុន្តែប៉ូលិសកំពុងបើកការស៊ើបអង្កេតដើម្បីរកការពិតក្នុងករណីនេះ៕

administrator

Related Articles