អគ្គិភ័យឆេះសន្ធោសន្ធៅផ្ទះពលរដ្ឋក្បែរផ្លូវរថភ្លើង ខូចខាតផ្ទះជាច្រើនខ្នង

អគ្គិភ័យឆេះសន្ធោសន្ធៅផ្ទះពលរដ្ឋក្បែរផ្លូវរថភ្លើង ខូចខាតផ្ទះជាច្រើនខ្នង

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង១២:៥៧នាទី បានកើតហេតុអគ្គិភ័យឆេះសន្ធោសន្ធៅនៅតំបន់ជាប់ផ្លូវរថភ្លើងត្រឡោកបែក ផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលបណ្តាលឲ្យផ្ទះពលរដ្ឋជាច្រើនខ្នងត្រូវឆេះខូចខាតស្ទើរទាំងស្រុង។

អគ្គិភ័យឆេះផ្ទះ

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ អគ្គិភ័យបានចាប់ផ្តើមឆេះចេញពីផ្ទះសិប្បកម្មលក់ឈើមួយកន្លែង រួចបន្តឆេះរាលដាលទៅលើផ្ទះក្បែរនោះជាច្រើនខ្នងទៀត។ ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានឃើញផ្សែងហុយយ៉ាងខ្មួលខ្មាញ់ និងអណ្តាតភ្លើងឆេះសន្ធោសន្ធៅ។

កម្លាំងជំនាញបាញ់ពន្លត់

ភ្លាមនោះ ប្រជាពលរដ្ឋបាននាំគ្នាទាញទុយោទឹក និងបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់ជាបណ្តោះអាសន្ន រួចទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍។

រថយន្តពន្លត់អគ្គិភ័យ

សមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅជួយអន្តរាគមន៍បាញ់ពន្លត់។

ការបាញ់ពន្លត់

ក្រោយពីកម្លាំងជំនាញបាញ់ពន្លត់ចប់ គេឃើញថាមិនមានអ្នកស្លាប់ និងរបួសនោះទេ តែផ្ទះពលរដ្ឋអស់ជាច្រើនខ្នងរួមទាំងសម្ភារៈក្នុងផ្ទះមួយចំនួនធំត្រូវខូចខាត។

ផ្ទះខូចខាត

ចំពោះមូលហេតុនៃការឆេះ សមត្ថកិច្ចជំនាញនៅតែបន្តធ្វើការស្រាវជ្រាវនៅពេលក្រោយ។

ការស្រាវជ្រាវ

ដោយ៖ ភារ៉ា ដង្កោ

administrator

Related Articles