គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរលើផ្លូវជាតិលេខ៤ បណ្ដាលឱ្យរថយន្តបុកគ្នាបន្តបន្ទាប់

គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរលើផ្លូវជាតិលេខ៤ បណ្ដាលឱ្យរថយន្តបុកគ្នាបន្តបន្ទាប់

ខេត្តកំពង់ស្ពឺ៖ នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ២២:៣០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤២-៤៣ នៅភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង បានកើតគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ដែលបណ្ដាលឱ្យរថយន្តបុកគ្នាបន្តបន្ទាប់។

គ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៤

យោងតាមការបញ្ជាក់ពីមន្ត្រីជំនាញចរាចរណ៍ រថយន្ត Toyota Prius ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញ 2BP-9200 ដែលបើកបរក្នុងទិសដៅពីលិចទៅកើត បានប៉ះរថយន្តម៉ាក FUSO ពណ៌ស ផ្លាកលេខភ្នំពេញ 3E-1605 ដែលមានសណ្តោងសឺមីរុឺម៉ក់។

បន្ទាប់មក រថយន្តម៉ាកហុីយុិនដាយ ពណ៌ស ផ្លាកលេខពោធិ៍សាត់ 3A-1689 ដែលបើកបរពីកើតទៅលិច បានប៉ះជាមួយរថយន្ត Toyota Prius ដែលកំពុងតែជួបគ្រោះថ្នាក់។

កាលណោះ អ្នកបើកបររថយន្ត Toyota Prius ឈ្មោះ វ៉ន សុវ៉ាត់ត្រា អាយុ៣១ឆ្នាំ នៅភូមិក្រសាំងជីបែ ឃុំវាល ស្រុកគងពិសី បានរងរបួសធ្ងន់ធ្ងរ។ រីឯអ្នកបើកបររថយន្ត FUSO បានគេចខ្លួនក្រោយពេលកើតហេតុ។

កំលាំងនគរបាលចរាចរណ៍បានចុះវាស់វែងនៅកន្លែងកើតហេតុ និងបានអូសស្ទួចរថយន្តទាំង៣គ្រឿងយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង ដើម្បីបន្តនីតិវិធី។

administrator

Related Articles