PTT ដកខ្លួនចេញពីកម្ពុជា ការលក់ធ្លាក់ចុះជិត ៦០% ដោយសារភាពតានតឹងព្រំដែន

PTT ដកខ្លួនចេញពីកម្ពុជា ការលក់ធ្លាក់ចុះជិត ៦០% ដោយសារភាពតានតឹងព្រំដែន

PTT Station

ក្រុមហ៊ុនថាមពលរដ្ឋថៃ PTTOR បានប្រកាសថា ការលក់ប្រេងរបស់ខ្លួននៅកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំងចន្លោះពី ៥០-៦០% ដោយសារភាពតានតឹងព្រំដែនកម្ពុជា-ថៃ។ ក្រុមហ៊ុននេះកំពុងពិចារណាដកខ្លួនចេញពីទីផ្សារកម្ពុជាទាំងស្រុង ប្រសិនបើស្ថានការណ៍កាន់តែអាក្រក់។

តាមការបញ្ជាក់ពីលោក ML Peekthong Thongyai នាយកប្រតិបត្តិ PTTOR ចំនួនស្ថានីយចាក់សាំង PTT នៅកម្ពុជាបានធ្លាក់ចុះពី ២០០ កន្លែង មកត្រឹម ១៥០ កន្លែង ដោយមានដៃគូចែកចាយជាង ៤០ កន្លែងបានផ្ដាច់កុងត្រា។ ក្រុមហ៊ុនបានចាត់ទុកកម្ពុជាជា «តំបន់ហានិភ័យខ្ពស់»។

លោកបានថ្លែងថា៖ «ករណីរបស់កម្ពុជា គឺជាមេរៀនដ៏សំខាន់មួយ។ មិនថាទំនាក់ទំនងអន្តរជាតិល្អប៉ុណ្ណានោះទេ ការផ្លាស់ប្តូរនយោបាយអាចធ្វើឱ្យអាជីវកម្មដែលមានអាយុកាលយូរអង្វែងត្រូវបញ្ឈប់ក្នុងរយៈពេលខ្លី»។

ក្រោយពីមានការគំរាមកំហែងពីអ្នកនយោបាយថៃលើការផ្ដាច់ការផ្អត់ផ្អង់ប្រេង នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបិទការនាំចូលប្រេងពីថៃទាំងស្រុងនៅចុងខែមិថុនា។

administrator

Related Articles