ភ្លើងឆេះសិប្បកម្មទ្វារបង្អួចត្រឡោកបែក សមត្ថកិច្ចបន្តបាញ់ពន្លត់រហូតដល់ថ្ងៃត្រង់

ភ្លើងឆេះសិប្បកម្មទ្វារបង្អួចត្រឡោកបែក សមត្ថកិច្ចបន្តបាញ់ពន្លត់រហូតដល់ថ្ងៃត្រង់

រាជធានីភ្នំពេញ៖ សមត្ថកិច្ចនៅតែបន្តបាញ់ពន្លត់ភ្លើងដែលឆេះនៅទីតាំងសិប្បកម្មធ្វើទ្វារ បង្អួច តុ ទូ ក្នុងតំបន់ត្រឡោកបែក ខណ្ឌសែនសុខ រហូតដល់វេលាថ្ងៃត្រង់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

ភ្លើងឆេះសិប្បកម្ម

តាមព័ត៌មានឱ្យដឹងថា នៅវេលាម៉ោង១២ថ្ងៃត្រង់ នគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញនៅតែបន្តបាញ់ពន្លត់ ព្រោះភ្លើងនៅតែបន្តឆេះហុយនៅឡើយ។

សមត្ថកិច្ចបាញ់ពន្លត់

គួរបញ្ជាក់ថា ទីតាំងសិប្បកម្មធ្វើតុ ទូ ទ្វារ បង្អួច និងលក់គ្រឿងសង្ហារឹម ស្ថិតនៅតំបន់ត្រឡោកបែកតាមផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថី្ម ខណ្ឌសែនសុខ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង១១ និង៥០នាទីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

ទីតាំងរងគ្រោះ

នៅក្នុងហេតុការណ៍នោះដែរ ភ្លើងបានឆាបឆេះរាលដាលរហូតដល់ទីតាំងលក់គ្រឿងសង្ហារឹមនៅជាប់ៗគ្នាចំនួន៥កន្លែងទៀត និងផ្ទះចំនួន៣ខ្នង សរុបទាំងអស់៩ខ្នងបានរងការខូចខាតទាំងស្រុង។

ការខូចខាត

តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ទីតាំងលក់គ្រឿងសង្ហារឹមដែលជាដើមភ្លើងជាសំណង់ធ្វើពីឈើ ប្រក់ស័ង្កសីទំហំ០៥ម៉ែត្រ គុណ២០ម៉ែត្រ ដែលមានម្ចាស់ឈ្មោះហួច សៀងហៃ ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងសង្ហារឹម។

រថយន្តពន្លត់ភ្លើង

អគ្គិភ័យពុំបណ្ដាឱ្យមនុស្សរងគ្រោះថ្នាក់ឡើយ។ ទាក់ទិននឹងមូលហេតុ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ។

ការស្រាវជ្រាវ

តាមនគរបាលបានអោយដឹងទៀតថា នៅក្នុងហេតុការណ៍អគ្គិភ័យនោះដែរ រថយន្តពន្លត់អគ្គិភ័យចំនួន៣០គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់។ នៅក្នុងនោះ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីចំនួន១៩គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៧៦ឡាន ស្មើនឹង៣០៤ម៉ែត្រគូប។

ការបាញ់ពន្លត់

ទោះបីជាយ៉ាងណា ដោយសារតែកំទេចរណារភ្លើងបានឆាបឆេះឡើងវិញនៅពេលព្រឹក ហើយសមត្ថកិច្ចបានបន្តបាញ់រហូតដល់វេលាថ្ងៃត្រង់ថ្ងៃទី២៨ ខែវិច្ឆិកា ដដែលនេះ។

administrator

Related Articles