Airbus ប្រមូលយន្តហោះ A320 ជាង ៦០០០ គ្រឿង ដោយសារបញ្ហាសុសវែរ

Airbus ប្រមូលយន្តហោះ A320 ជាង ៦០០០ គ្រឿង ដោយសារបញ្ហាសុសវែរ

ក្រុមហ៊ុនផលិតយន្តហោះ Airbus បានចេញបញ្ជាប្រមូលយន្តហោះប្រភេទ A320 ជាង ៦០០០ គ្រឿង ដើម្បីជួសជុលបញ្ហាសុសវែរ ដែលបង្កការរំខានដល់វិស័យអាកាសចរណ៍ទូទាំងពិភពលោក។

Airbus A320

Airbus បានឱ្យដឹងថា យន្តហោះ A320 ត្រូវការសុសវែរថ្មីមុនដំណើរការហោះហើរធម្មតាឡើងវិញ បើមិនដូច្នោះទេអាចនឹងជួបបញ្ហាទិន្នន័យ ដែលនឹងបង្កឱ្យមានការពន្យារពេលជើងហោះហើរ ឬការលុបជើងហោះហើរ។ ការចេញបញ្ជាប្រមូលយន្តហោះជួសជុលធ្វើឡើងក្រោយមានការរកឃើញថា រលកវិទ្យុសកម្មដ៏ខ្លាំងពីព្រះអាទិត្យអាចបំផ្លាញទិន្នន័យសំខាន់ៗសម្រាប់មុខងារគ្រប់គ្រងការហោះហើរ។

ក្រុមហ៊ុន Airbus បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា ជាលទ្ធផលនៃរលកវិទ្យុសកម្ម ក្រុមហ៊ុនបានកំណត់អត្តសញ្ញាណយន្តហោះ A320 កំពុងដំណើរការមួយចំនួនធំដែលអាចនឹងរងផលប៉ះពាល់។ ក្រុមហ៊ុនទទួលស្គាល់ថា វិធានការរបស់ខ្លួននឹងនាំឱ្យមានការរំខានដល់ប្រតិបត្តិការដល់អ្នកដំណើរ និងអតិថិជន។

បច្ចុប្បន្ន យន្តហោះប្រភេទ A320 ប្រមាណ ១១៣០០ គ្រឿង ដែលកំពុងប្រតិបត្តិការទូទាំងពិភពលោក។ ប្រតិបត្តិករយន្តហោះ A320 ធំៗ រួមមានក្រុមហ៊ុនអាកាសចរណ៍នៅសហរដ្ឋអាមេរិក ដូចជា American Airlines, Delta Air Lines, JetBlue និង United Airlines ជាដើម។

administrator

Related Articles