
ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន PAL និង Cebu Pacific បានលុបចោលជើងហោះហើរចំនួន៧៨ជើងភ្លាមៗ នៅថ្ងៃទី២៩វិច្ឆិកា ដោយសារបញ្ហាសូហ្វវែរយន្តហោះ Airbus A320 និង A321។

ក្រុមហ៊ុន PAL បានផ្តល់ជម្រើស៣សម្រាប់អ្នកដំណើរ៖ កក់ឡើងវិញ ប្តូរជាឥណទាន ឬសុំសងប្រាក់។ Cebu Pacific ក៏ផ្តល់ការកក់ឡើងវិញដោយឥតគិតថ្លៃសម្រាប់ជើងហោះហើរពី២៩វិច្ឆិកាដល់១ធ្នូ។

បញ្ហានេះប៉ះពាល់ដល់យន្តហោះ Airbus A320 រហូត៦០០០គ្រឿងជុំវិញពិភពលោក ដោយកម្មវិធី Elevator និង Aileron Computer ត្រូវការអាប់ដេតដែលអាចចំណាយពេលច្រើនម៉ោង។
