ខេត្តកំពង់ចាម៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះបង្រ្កាបករណីជួញដូរសារធាតុញៀនយ៉ាងជោគជ័យ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងតំបន់ភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

ការប្រតិបត្តិការនេះដែលធ្វើឡើងដោយកម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកងរាជអាវុធហត្ថក្រុងកំពង់ចាម និងស្រុកកំពង់សៀម បានឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់។
ក្នុងពេលបង្រ្កាប ជំនាញបានរឹបអូសវត្ថុតាងដ៏សំខាន់ៗ រួមមាន៖ ម្សៅក្រាមពណ៍សថ្លាចំនួន ១០កញ្ចប់ ទម្ងន់សរុប ១០.៨៦ ក្រាម ទូរសព្ទដៃ ០៥គ្រឿង ម៉ូតូ ០១គ្រឿង ស្លាកលេខ ភ្នំពេញ 1GB -1750 និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យទាំងអស់ និងវត្ថុតាងត្រូវបានជំនាញបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។
