នគរបាលចាប់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីកាប់ប្លន់ម៉ូតូនៅស្រុកស្វាយទាប

នគរបាលចាប់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីកាប់ប្លន់ម៉ូតូនៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានបញ្ជូនជនសង្ស័យចំនួន ៤នាក់ទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដែលពាក់ព័ន្ធនឹងករណីកាប់ប្លន់យកម៉ូតូនៅស្រុកស្វាយទាប។

វត្ថុតាងករណីប្លន់

សមត្ថកិច្ចនគរបាលខេត្តបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចង្អុលបង្គាប់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងនគរបាលស្រុកស្វាយទាបបានធ្វើការបង្រ្កាបករណីដឹកជញ្ចូនអាវុធសម្រាប់ប្រហារអ្នកដទៃ។

ជនសង្ស័យករណីប្លន់

នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០០:៤៥នាទី សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋតាមរយៈទូរស័ព្ទរាយការណ៍អំពីករណីកាប់ប្លន់យកម៉ូតូនៅភូមិប្រសូតទី២ ឃុំកណ្ដៀងរាយ។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចបានសហការជាមួយកម្លាំងជំនាញក្រុងបាវិត ស្ទាក់ដេញចាប់តាមគោលដៅ។

ម៉ូតូជនសង្ស័យ

នៅកន្លែងកើតហេតុ សមត្ថកិច្ចបានប្រទះឃើញម៉ូតូជនសង្ស័យចំនួន០៤គ្រឿង ដែលមានគ្នាចំនួន១០នាក់។ សមត្ថកិច្ចបានស្ទាក់ដេញចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ម៉ូតូចំនួន០១គ្រឿង ម៉ាកសង់ឌ្រីម០២៥ ពណ៍ខ្មៅ ពាក់លេខស្វាយរៀង 1V:3373 និងកាំបិតផ្គាក់ចំនួន០២ដើម។

ជនសង្ស័យឈ្មោះ ហង្ស ដារ៉ា អាយុ១៤ឆ្នាំ មុខរបរសិស្ស បានឆ្លើយសារភាពថា ខ្លួននិងបក្សពួកចំនួន០៧នាក់ទៀតបានជិះម៉ូតូចំនួន០៤គ្រឿងទៅកាន់ផ្សារប្រសូត្រ ហើយបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូប្រជាពលរដ្ឋ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកបក្សពួក និងជនដៃដល់បន្ថែមទៀត។

administrator

Related Articles