កម្មវិធីកីឡាសម្រាប់ទាំងអស់គ្នា ចាប់ផ្ដើមដំណើរការនៅខេត្តកែប

កម្មវិធីកីឡាសម្រាប់ទាំងអស់គ្នា ចាប់ផ្ដើមដំណើរការនៅខេត្តកែប

ខេត្តកែប៖ កម្មវិធីកីឡាសម្រាប់ទាំងអស់គ្នា (Sport for All) របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាប់ផ្ដើមដំណើរការនៅខេត្តកែបហើយ។ កម្មវិធីនេះធ្វើឡើងរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

កម្មវិធីកីឡាសម្រាប់ទាំងអស់គ្នា

ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា កម្មវិធីនេះជាកម្មវិធីប្រចាំឆ្នាំ ដែលមានគោលបំណងបំផុសដល់ស្រទាប់យុវវ័យ និងប្រជាពលរដ្ឋទាំងអស់ ឱ្យស្គាល់និងលើកកម្ពស់ការយល់ដឹងពីសកម្មភាពអប់រំកាយ និងកីឡា។

សិស្សានុសិស្សចូលរួមកម្មវិធី

នៅថ្ងៃទី២៧ វិច្ឆិកា មានការបង្រៀនអំពីប្រវត្តិនៃការកកើតនៃចលនាអូឡាំពិក ទស្សនវិជ្ជា និងគុណតម្លៃនៃអូឡាំពិក ដែលមានសិស្សានុសិស្សប្រមាណជា២០០នាក់មកពីវិទ្យាល័យខេត្តកែប។ ចំណែកឯថ្ងៃទី២៨ វិច្ឆិកា មានការរៀបចំសកម្មភាពកីឡាផ្សេងៗ រួមមាន បាល់ទាត់ បាល់ទះ បាល់បោះ និងទាញព្រ័ត្រ ដែលជាប្រភេទកីឡាប្រពៃណីរបស់ខ្មែរ។

administrator

Related Articles