ក្រុមការងារត្រួតពិនិត្យចល័តពិន័យយានយន្តដឹកលើសទម្ងន់៦គ្រឿងនៅផ្លូវជាតិលេខ៤៤

ក្រុមការងារត្រួតពិនិត្យចល័តពិន័យយានយន្តដឹកលើសទម្ងន់៦គ្រឿងនៅផ្លូវជាតិលេខ៤៤

ខេត្តកំពង់ស្ពឺ៖ ក្រុមការងារត្រួតពិនិត្យចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោកសេង ឈួន រដ្ឋលេខាធិការ បានចុះប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់នៅលើផ្លូវជាតិលេខ៤៤ ក្នុងខេត្តកំពង់ស្ពឺ។

ការត្រួតពិនិត្យយានយន្តលើសទម្ងន់

ការប្រតិបត្តិការនេះធ្វើឡើងជាសហការជាមួយស្ថានីយជញ្ជីងអចល័តកណ្តោលដុំ និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដោយបានត្រួតពិនិត្យយានយន្តចំនួន៦គ្រឿងដែលមានបិទឡូហ្គោ TH និង TS។

លោកប្រធានក្រុមការងារបានអប់រំ និងណែនាំដល់ម្ចាស់យានយន្តល្មើសខាងលើ ឲ្យគោរពច្បាប់ និងកុំដឹកលើសទម្ងន់កម្រិតកំណត់បន្តទៀត ដោយសារការដឹកលើសទម្ងន់របស់ពួកគេបានធ្វើឲ្យខូចខាតដល់ផ្លូវថ្នល់យ៉ាងខ្លាំង ហើយពួកគេក៏ត្រូវរងការពិន័យជាប្រាក់ផងដែរ។

ក្រសួងសាធារណការ និងដឹកជញ្ជូនបានរម្លឹកថា ក្រុមការងារត្រួតពិនិត្យយានយន្តចល័តចម្រុះនឹងបន្តចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុត។

administrator

Related Articles